Fabrizio Romano ថា កីឡាករ Barca រូបនេះនឹងចែកផ្លូវជាមួយក្លិប នៅខែមករានេះ.
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Memphis Depay នឹងចេញពី Barcelona នៅខែមករានេះ។
Depay បានសម្រេចចិត្តបែបនេះកាលពី ពីរថ្ងៃមុន ដោយក្នុងនោះមេធាវីរបស់កីឡាកររូបនេះបានបង្ហើបថា Depay មិនមានការចរចាណាមួយជាមួយក្លឹប Inter Milan នោះឡើយ។
ខណៈនោះដែរ Memphis Depay នឹងអស់កុងត្រាជាមួយ Barcelona នៅខែមិថុនាខាងមុខ ស្របពេល Atletico Madrid កំពុងតែចង់ចរចាយករូបគាត់ ស្របពេល Depay ក៏ចង់ផ្លាស់ទៅទឹកដី Wanda Metropolitano ផងដែរ៕
ប្រភព៖ Trueid