អ្នកគាំទ្រ Real Madrid បានទទូចឱ្យក្លិបបណ្តេញលោក Ancelotti ចេញ ហើយយកគ្រូបង្វឹករូបនេះមកដឹកនាំវិញ…

អ្នកគាំទ្រ Real Madrid មួយចំនួនហាក់មិនសប្បាយចិត្តនឹងការដឹកនាំរបស់លោក Carlo Ancelotti នោះទេ ហើយពួកគេបានទទូចឱ្យក្លិបបណ្តេញអ្នកចាត់ការសញ្ជាតិ អ៊ីតាលី រូបនេះចេញ បន្ទាប់ពីការប្រកួតទល់នឹង Barcelona កាលពីយប់ថ្ងៃទី១៦ខែមករារួច។

​ជាការពិតណាស់ ក្រោមការដឹកនាំរបស់លោក Ancelotti កាលពីយប់មិញនេះ Real Madrid បានបាត់បង់ពានមួយហើយ បន្ទាប់ពីពួកគេរងបរាជ័យក្រោមថ្វីជើងក្រុម Barcelona ក្នុងលទ្ធផល ៣-១ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្តពាន Supercopa de Easpana។

ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រមួយចំនួនបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដោយពួកគេស្នើសុំក្លិបឱ្យបណ្តេញលោក Ancelotti ចេញ ហើយនាំយកលោក Thomas Tuchel ដែលជាអតីតគ្រូបង្វឹករបស់ Paris Saint-Germain និង Chelsea មកដឹកនាំជំនួសវិញ។

ប្រភព៖ Trueid