ជំនួបរវាង Messi ទល់នឹង Ronaldo សម្រាប់រាត្រីនេះក្នុងការប៉ះគ្នាជាលើកដំបូងក្រោយមិនបានជួបមុខគ្នាតាំងពី………………………………….

Cristiano Ronaldo និង Lionel Messi នឹងត្រូវប៉ះគ្នានៅពេលដែលក្រុម Riyadh Season Team ដែលជាក្រុម Saudi All-Star XI ប៉ះ Paris Saint-Germain (PSG) នៅថ្ងៃព្រហស្បតិ៍នៅឯកីឡដ្ឋាន King Fahd International ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

Ronaldo និង Messi មិនបានជួបមុខគ្នាទេ ចាប់តាំងពីអតីតក្លឹបរបស់ពួកគេគឺ Juventus និង Barcelona បានជួបគ្នាក្នុង UEFA Champions League ក្នុងខែធ្នូ ឆ្នាំ 2020។ តារាទាំងពីរចូលប្រកួតក្នុងស្ថានភាពផ្ទុយគ្នា។ Messi បានឈ្នះពានរង្វាន់ Golden Ball អំឡុងពេលការទទួលជ័យជម្នះ FIFA World Cup 2022 របស់អាហ្សង់ទីនក្នុងប្រទេសកាតា ខណៈដែល Cristiano Ronaldo ស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់សម្រាប់ព័រទុយហ្គាល់ដែលបានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ។

តារាបាល់ទាត់ Lionel Messi និងគណៈប្រតិភូ Paris Saint-Germain បានមកដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុង Riyadh ថ្ងៃនេះសម្រាប់ការប្រកួតមិត្តភាពរវាង Cristiano Ronaldo VS Leo Messi នៅយប់នេះ។😍❤️