លេចឮថា គ្រូបង្វឹករូបនេះនឹងមកដឹកនាំជំនួស Allegri នៅ Juventus នារដូវកាលក្រោយ


លេចឮថា គ្រូបង្វឹករូបនេះនឹងមកដឹកនាំជំនួស Allegri នៅ Juventus នារដូវកាលក្រោយ
យោងតាម La Gazetta Dello Sport បានចុះផ្សាយថា ក្លិប Juventus នឹងយកលោក Antonio Conte មកដឹកនាំក្រុមបន្តពី Max Allegri នារដូវកាលក្រោយនេះហើយ។
លោក Conte ដែលបច្ចុប្បន្នដឹកនាំក្រុម Tottenham Hotspur នៅ Premier League ចង់ចាកចេញពីក្លិបនេះនិងត្រឡប់ទៅដឹកនាំ Juventus វិញផងដែរបន្ទាប់ពីកុងត្រារបស់លោកជាមួយ Spurs អស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះ។ស្ថានភាពរបស់ Juventus នៅរដូវកាលថ្មីនេះគឺមិនសូវជាល្អឡើយដោយកំពុងឈរនៅលេខរៀងទី 8ក្នុងតារាង Serie A ដោយចាញ់ Napoli ជាក្រុមកំពូលតារាងចំនួន 10ពិន្ទុ ហើយអ្វីដែលអាក្រក់បំផុតនោះគឺក្រុមនេះបានធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គចែកពូលផងដែរ។
លោក Max Allegri ឯណោះវិញនៅសល់កុងត្រាស្នាក់នៅក្លិប Juventus រហូតដល់ឆ្នាំ2025ហើយបើសិនក្លិបចង់ផ្ដាច់កុងត្រាលោកនោះគឺត្រូវការផ្ដល់ប្រាក់សងជំងឺចិត្តផងដែរ៕